ប្រវត្តិកាកបាទក្រហមកម្ពុជា និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង
កាកបាទក្រហមកម្ពុជា (កក្រក) ឬហៅកាត់ខ្លីថាសមាគមជាតិ គឺជាអង្គការមនុស្សធម៌ធំជាងគេបំផុតនៅក្នុងប្រទេស។ កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយត្រូវបានទទូលស្គាល់ជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជាថាជាជំនួយការឲ្យអាជ្ញាធរសាធារណៈដោយព្រះរាជក្រឹត្យ លេខ ៣៧៨ នស ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៨ និងព្រះរាជក្រឹត្យ លេខ១១៣ នស ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០០២។ កាកបាទក្រហមកម្ពុជាត្រូវបានទទួល ស្គាល់ជាអន្តរជាតិដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ១៩៦០ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ)នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ១៩៦០។ ចំណែកឯក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកល វិទ្យាល័យជាតិគ្រប់គ្រងវិញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០១០។